នាយករដ្ឋមន្ត្រីឡាវ សរសើរសមត្ថភាព និងកិច្ចខិតខំប្រឹងប្រែងសម្តេចតេជោ ក្នុងការប្រឈមដោះស្រាយបញ្ហាតំបន់ និងសាកលលោក

FN​ ៖ នារសៀល ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានអញ្ជើញចូលជួបសម្តែងការគួរសមជាមួយលោកបណ្ឌិត ផនខាំ វីផាវ៉ាន់ នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ក្នុងឱកាសនៃការបំពេញទស្សនកិច្ចផ្លូវការរបស់គណៈប្រតិភូជាន់ខ្ពស់ កងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ នៅរដ្ឋធានីវៀងចន្ទន៍។ ក្នុងជំនួបនេះ នាយករដ្ឋមន្ត្រីឡាវ បានស្វាគមន៍ចំពោះការអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការរបស់លោក ហ៊ុន ម៉ាណែត ក្នុងនាមជាមេបញ្ជាការកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ ដែលជាផ្នែកមួយនៃការអនុវត្តនូវ ការប្តេជ្ញាចិត្ត រួមរបស់ប្រទេសទាំងពីរ ក្នុងការបន្តលើកកម្ពស់ទំនាក់ទំនងទ្វេភាគីឱ្យកាន់តែរីកចម្រើន ក្នុងក្របខ័ណ្ឌនៃ «ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងយូរអង្វែង»។ ជាពិសេស នាយករដ្ឋមន្ត្រីឡាវ ក៏បានលើកឡើងអំពីទំនាក់ទំនងសាមគ្គីភាពដែលមានប្រវត្តិដ៏យូរលង់រវាងប្រទេសទាំងពីរ និងបានបញ្ជាក់អំពីការគាំទ្រចំពោះការពង្រឹងកិច្ចសហប្រតិបត្តិការរវាងកងទ័ពនៃប្រទេសទាំងពីរ ឱ្យបានកាន់តែជិតស្និទ្ធ និងប្រកបដោយការទុកចិត្តទៅវិញទៅមក ដែលជាការចូលរួមចំណែកយ៉ាងសំខាន់ក្នុងការកសាងព្រំដែនមិត្តភាព សន្តិភាព និងវិបុលភាពរួម ជាពិសេសការបង្កលក្ខណៈដល់តម្រូវការរបស់ប្រជាជន នៃប្រទេសទាំងពីរក្នុងការផ្លាស់ប្តូរសេដ្ឋកិច្ច និងសេវាសុខាភិបាល។ លោកក៏បានថ្លែងនូវការអបអរសាទរ និងកោតសរសើរចំពោះសមត្ថភាព និងកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងនាមជាប្រធានអាស៊ានឆ្នាំ២០២២ ជាពិសេសភាពឈ្លាសវៃរបស់ សម្តេចតេជោ ហ៊ុន សែន ក្នុងការប្រឈមដោះស្រាយបញ្ហាតំបន់ … Continue reading នាយករដ្ឋមន្ត្រីឡាវ សរសើរសមត្ថភាព និងកិច្ចខិតខំប្រឹងប្រែងសម្តេចតេជោ ក្នុងការប្រឈមដោះស្រាយបញ្ហាតំបន់ និងសាកលលោក